ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងឯកឧត្តម លេង វី បានអញ្ជើញសួរសុខទុក្ខលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា
![](https://senate.gov.kh/wp-content/uploads/2024/12/09-12-2024-68.jpg)
នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងឯកឧត្តម លេង វី លេខាធិការគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា ស្ថិតនៅអគារលេខ២៨ ផ្លូវ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។